DE អន្តរជាតិ គឺជាអង្គភាពអន្តរជាតិនៃក្រសួងអប់រំនៃ រដ្ឋ NSW ។ យើងគ្រប់គ្រងកម្មវិធីនិសិស្សអន្ដរជាតិសម្រាប់ សាលារៀនរដ្ឋទាំងអស់នៅរដ្ឋ NSW រួមមាន ការដាក់ពាក្យសុំ ការចុះឈ្មោះ និងការអនុវត្តន៍ទៅតាមច្បាប់សិស្សបរទេស ដែលកំពុងសិក្សានៅក្នុងសាលារៀនរដ្ឋនៅរដ្ឋ NSW ។
ប្រព័ន្ធសាលារៀនរដ្ឋរបស់រដ្ឋ NSW គឺជាបណ្តាញអប់រំដ៏ធំ បំផុតនៅក្នុងប្រទេសអូស្ត្រាលី។ សិស្សរបស់យើង សម្រេចបាននូវឧត្តមភាពផ្នែកសិក្សានៅក្នុងបរិស្ថានសិក្សាមួយ ដែលប្រកបដោយសុវត្ថិភាព និងមានភាពច្នៃប្រឌិតថ្មី។ សិស្សនឹងមានបទពិសោធន៍រៀនសូត្រដែលសម្បូរបែប និងមានប្រយោជន៍។
បុគ្គលិកផ្នែកការគាំទ្រ និងការអនុវត្តន៍តាមច្បាប់របស់ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាសាលារៀន និងអ្នក ផ្តល់សេវាកម្មស្នាក់នៅតាមផ្ទះដើម្បីធានាថាសិស្ស រៀនសូត្រ និងរស់នៅក្នុងបរិស្ថានមួយដែលមានសុវត្ថិភាព និងមានការជួយគាំទ្រ។
យើងក៏ជួយសម្របសម្រួលក្រុមទស្សនកិច្ចសិក្សាទៅ សាលារៀននានារបស់យើងផងដែរ។ បណ្តាក្រុមទាំងនោះ រួមមាន សិស្ស គ្រូបង្រៀន មន្ត្រីការអប់រំ និងគណៈប្រតិភូរបស់រដ្ឋាភិបាលបរទេស។
កម្មវធិ ីសិសˍ អន្ដរȾត
អ្នកឈ្នះពានរង្វាន់សេវាកម្មសាលារៀនឆ្នាំ 2017
ការសិក្សានៅសាលារៀនរដ្ឋនៅរដ្ឋ NSW អាចជួយអ្នកឱ្យសម្រេចបាននូវអ្វីៗជាច្រើន ដែលអ្នកគិតថាមិនអាចធ្វើទៅបាន។
សូមមើលវីដេអូរបស់សៅផាន >
Fathimath Aina Ibrahim– Maldives “អ្នកឈ្នះពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នាំ២០១៩ខ្ញុំជឿជាក់ក្នុងការណែនាំឲចូលរៀនសាលារដ្ឋ NSW ។ បរិយាកាសនិងធនធានគឺល្អប្រសើរនិងគ្រូបង្រៀនមានការទួលស្វាគមន៏យ៉ាងកក់ក្តៅ។ខ្ញុំរីករាយនឹងពេលវេលាដែលបានចំនាយនៅទីនេះយ៉ាងខ្លាំងហើយខ្ញុំបានខ្លាយជាអ្នកដឹកនាំដំណាងសិស្សអន្តរជាតិក្នុងសាលាដែលបានជ្រើសតាំងនៅសាលារបស់ខ្ញុំ។ “
មើលវីដេអូរបស់អ៊ីណា >
Trung Hao Tran – វៀតណាម “ ការសិក្សានៅក្នុងសាលារដ្ឋ NSW បានអនុញ្ញាតិឲខ្មុំរៀនពីវប្បធម៌និងរបៀបរស់នៅថ្មីនិងជួបមនុស្សថ្មីៗ។ ខ្មុំពិតជារីករាយនឹងរបៀបបង្រៀនរបស់សាលារបស់ខ្មុំ ដែលរួមបញ្ចូលការសិក្សានិងភាពសប្បាយរីករាយ។ អ្នកសម្របសម្រួលសិស្សអន្តរជាតិរបស់ខ្មុំមានការជួយជ្រោមជ្រែងនិងតែងតែចាំជួយខ្មុំ។ “
មើលវីដេអូរបស់ហិនរី >
អានរឿងនិស្សិតបន្ថែមទៀត >
Please note that we will no longer be accepting online applications after 8 July 2018
Continue to StudyLink Connect website